Friday, June 6, 2008

កំនាព្យលេងៗ

​កំនាព្យ« សោភី​សោភណ័​សោភា​»​ដោយ​ស្រីភា



១​សោភី​សោភណ្ឌ​សោភា​ស្រី​
ឈ្មោះល្អទាំងបីលើលោកា
ឈ្មោះល្អយ៉ាងនេះបូកចរិយា
ថែមទាំងវាចារចូលទៀតផង។

២​មួយឈ្មោះសោភីប្រៀបដូចស្រី​
ចចាសំដីដឹងប្អូនបង
ទៅណាមកណាចេះសារសង
ស្តីរករៀមច្បងឥតខុសខា។

៣​ពីរឈ្មោះសោភណ្ឌមានគុណធម៌​
ចរិយាបវរគួរប្រាថ្នា
អស់គ្រប់មនុស្សក្នុងលោកា
តែងថ្លែងចចាចង់បានណាស់។

៤​បីឈ្មោះសោភាប្រៀបដូចផ្កា
នាមជាបុប្ជាឥតក្រលាស់
គ្រប់មនុស្សទាំងក្មេងមិនថាចាស់
តែងចង់បានណាស់ឈ្មោះសោភា។

៥​សរុបសេចក្តីឈ្មោះទាំងបី
សុទ្ធមានអត្ថន័យរបស់វា
សោភីសោភណ្ឌកុំទាមទារ
សោភាគ្មានពៀរនៅក្នុងចិត្ត៕

កំនាព្យលេងៗ

និយាយពីព្រឹត្តិការណ៍កើតក្នុងថ្នាក់របស់ខ្ញុំ



១​នៅក្នុងថ្នាក់រៀនៗសុខៗ​​
ស្រាប់តែកើតទុក្ខមកដល់ខ្ញុំ
រឿងនោះមិនតូចហើយមិនធំ
គឺរឿងមិត្តយំនៅក្នុងថ្នាក់។

២​ក្នុងចិត្តសែនឆ្ងល់អ្វីម៉្លេះទេ​
ឃើញទឹកភ្នែកគេហូរសស្រាក់
ឆ្ងល់អីនោះឆ្ងល់មិត្តក្នុងថ្នាក់
ម្តេចក៏ម្នាក់ៗនាំគ្នាយំ។

៣​ខំកត់មេរៀនអោយប្រញាប់
ព្រោះអីចង់ឆាប់អង្គុយជុំ
ដាក់ចិត្តជាអ្នកស្រាយរឿងធំ​
ហើយសួរអ្នកយំឥតកន្តើយ។

៤​ខ្ញុំស្តីត!យំអីម្ល៉ឹងៗ​​​
លឺសូរទ្រហឹងពេញថ្នាក់ហើយ
ណ្ហើយចុះប្រាប់ខ្ញុំមកត្រាណត្រើយ​
កុំលាក់ទុកឡើយនៅក្នុងចិត្ត។

៥​នែ៎ក!បងថាអើយរឿងប៉ុនហ្នឹង
ត្រូវចេះថ្លែថ្លឹងចិត្តគំនិត
បើគេជាគេមនុស្សគ្មានការគិត
គួរកុំកៀកជិតក្បែរគេអី។

៦​មនុស្សម្នាក់ៗមិនសុទ្ធតែត្រូវ​​
ដូចស្រស់ពាលពៅបានស្រដី
ហើយក៏មិនគ្រប់ដប់ដែរស្រី​​
គួរចេះខន្តីដល់គ្នាផង។

៧​ឥឡូវខ្ញុំចប់នឹងបងថា​
រត់ទៅនុចណាសួរវិញម្តង
ថានែ៎កបងនុចស្រស់នួនល្អង
ហេតុអ្វីក៏បងប្រកាន់ខឹង?

៨​រឿងតូចសែនតូចបែរជាខឹង​
គ្នាឯងម្ល៉ឹងៗពេញទំហឹង
ចុះមិនដោះស្រាយរឺព្រលឹង​​
ឈប់ទៅប៉ុនហ្នឹងបានហើយបង។

៩​ទំរាំបានសំរុះសំរួល​
ទ្រូងខ្ញុំក្តុកក្តួលសែនសៅហ្មង
ព្រោះអីចូលចិត្តរឿងហ្នឹងផង
ដោះស្រាយម្តងៗតែងជោគជ័យ។

១០​ហ្អើយ!មិត្តអើយខ្ញុំសែនសប្បាយ
លែងមានខ្វល់ខ្វាយក្នុងហឬទ័យ
ព្រោះអីពួកអ្នកចេះប្រណី​
ចេះយល់អភ័យចំពោះគ្នា៕

Saturday, May 31, 2008

កំនាព្យ

​​​​​​​«​រង់ចាំ​»​ដោយ​«​សួន​សោភា​»

*​ថ្ងៃចន្ទ័ជាថ្ងៃដែលទឹកភ្នែក​​​​ហូរចុះពុះជ្រែកនៃផែនថ្ពាល់

​អង្គារជាថ្ងៃស្រីរែងខ្វល់​​​​​​ពុធមានកង្វល់ព្រោះក្តីនឹក។

*​ព្រហស្បតិ៍ជាថ្ងៃមិនដែលសុខ​​នៅមិនស្រនុកព្រោះរលឹក

​សុក្រជាថ្ងៃមិននឹកបាយទឹក​​​​សៅរ៍អង្គុយភ្លឹកគិតជីវ៉ា។

*​សៅរ៍ចេញទៅមកដល់អាទិត្យ​​អង្គុយរាប់នឹកឈ្មោះរៀមរ៉ា

​ថ្ងៃចន្ទ័ថ្មីឈានចូលហើយណា​​​បាត់តែជីវ៉ាលែងនឹកស្រី។

*​ចន្ទ័ចេញទៅទៀតអង្គារចូល​​​ពុធចិត្តកញ្ជ្រោលលែងចេញស្តី

​ព្រហស្បតិ៍ចូលទៀតបាត់ពិសី​​​សុក្របងមានថ្មីមែនរឺបង?​។

*​សៅរ៍ចាំ!ចាំ!ចាំប្រុសនួនល្អង​​​ឆ្លើយមកអូនផងណាស្នេហ៍ស្នង

​អាទិត្យអូននៅតែចាំបង​​​​​មួយនាទីម្តងទន្ទេញឈ្មោះបង៕

កំនាព្យ

​​​​​​​​​«​ថ្ងៃស្អែក​»​សរេសេរ​ដោយ​«​សួន​សោភា​»​

​​នេះគ្រាន់តែជាមនោគមន៍របស់ខ្ញុំតែប៉ុននោះ​តែវាមិនមែនជារឿងពិតរបស់ខ្ញុំទេ។
វាឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នយើងនេះ។


* ថ្ងៃនេះថ្ងៃស្អែកថ្ងៃបងបែកចិត្ត​​​ថ្ងៃដែលប្រុសផិតរៀបការគូរថ្មី

ថ្ងៃស្អែកជាថ្ងៃដែលប្រុសពិសី​​​​បញ្ឈឺរូបស្រីអោយក្ស័យជីវី។

*​ហេតុអ្វីថ្ងៃមុនបងប្រាប់ថាស្មគ្រ័​ស្នេហ៍តែអូនម្នាក់គ្មានទេចិត្តពីរ

តែថ្ងៃស្អែកម្តេចចិត្តប្រុសឆវី​​​​​លះបង់ចោលទីដែលធ្លាប់សន្យា។

*​តើមានរឿងអ្វីទៅប្រុសពិសី​​​ដាច់ចិត្តមានថ្មីចោលរូបជីវ៉ា

រឺក៏រួបអូនលែងសមរៀមរ៉ា​​​​​​ទើបស្រស់កន្និដ្ឋាប្រែចិត្តឈប់ស្នេហ៍។

*​រឺក៏ពីមុនស្នេហ៍គ្រាន់ជាល្បិច​​​ខ្យល់បក់ពីលិចអោយចិត្តបងប្រែ​

បងប្រាប់ថានេះដោយសារម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង។

*​ចិត្តបងចង់គេងតែបែរថាម៉ែ​​​​អោយបងឈប់ស្នេហ៍ស្រស់នួនល្អង

តែតាមអូនគិតនេះជាបំនង​​​​​​របស់ប្រុសបងមកជាយូរហើយ។

*​ណ្ហើយចុះអូនស៊ូគ្រាំគ្រាក្នុងចិត្ត​​ជូនពរវរមិត្រអោយឆ្លងដល់ត្រើយ

កុំអោយក្បត់គេដូចក្បត់ត្រាណត្រើយ​ក្បត់អោយបានហើយរក្សាគេចុះ៕

Friday, May 30, 2008

កំនាព្យ

*​ធម្មជាតិព្រឹក្សព្រៃដីរតនគិរី​​​​​​ខ្ញុំពា្រត់ចាកទីនិរាសឆ្ងាយហើយ

​ព្រាត់ទាំងញាតិផៅធ្លាប់ស្តីឆ្លងឆ្លើយ​​នាពេលរំហើយសប្បាយក្រៃលែង។

*​ឥឡូវរសាត់មកដល់ភ្នំពេញ​​​​ចិត្តខ្ញុំទោម្នេញនឹកស្រុកខ្លួនឯង

ធ្លាប់តែសារសព្ទ័សន្ទនាប្រលែង​​​​ឥតមានខ្នោះខ្នែងច្រលាស់លើបង។

*​ពេលទៅសាលានឹកដល់មិត្តភក្តិ​​​នឹកគ្មានសល់ម្នាក់លោកអ្នកគ្រូផង

នឹកណាស់!នឹកណាស់!នឹកគ្រាផ្តោះផ្តង​សន្តនាសាសងបង្កើនមិត្តភាព។

*​នឹកវិទ្យាល័យសម្តេចឪផង​​​​​មានតែបីខ្នងយ៉ាងសោភាទៀត

នឹកដល់ទីធ្លាដ៏សែនចង្អៀត​​​​​​យើងលេងប្រជ្រៀតគ្នាឥតថាអី។

*​ព្រោះតែអនាគតខ្ញុំស៊ូឃ្លាត​​​​​ឆ្ងាយអស់ទាំងញាតិមិនថាប្រុសស្រី

ឃ្លាតទាំងអស់ឃ្លាតទាំងសំដី​​​​​​ឃ្លាតទាំងអ្វីៗដែលខ្ញុំធ្លាប់មាន។

*​តែណ្ហើយស៊ូទ្រាំកាត់ចិត្តរលឹក​​​​កាត់ទាំងចិត្តនឹកមានទាំងប៉ុន្មាន

ដើម្បីការរៀនរបស់ខ្ញុំបាន​​​​​​​ដល់ទីសុខសាន្តដែលខ្ញុំបានប៉ង។

*​នេះជាបំនងធំរបស់ខ្ញុំ​​​​​​​ស៊ូទ្រាំទូលភ្នំក៏ខ្ញុំហ៊ានឆ្លង

ដើម្បីសំរេចបាននូវបំនង​​​​​​​ដែលខ្ញុំបានប៉ងមកជាយូរហើយ៕

Thursday, May 29, 2008

កំនាព្យ

​​​​​គុណសម្បត្តិ​និង​គុណវិបត្តិរបស់ស្រីខ្មែរ​(សរសេរដោយ៖​សួន​សោភា)

១​ស្រីខ្មែរជាស្រីមានមារយាទ​​​​អស់ទាំងមិត្តញាតិតែងសរសើរ

​​ចរិកស្រីខ្មែរគ្មានសាសន៍ស្មើ​​​ល្អទាំងដំនើរទាំងចរិយា។

២​ស្រីខ្មែរជាស្រីល្អប្រពៃ​​​​​​តែងមានវិន័យអាកប្បកិរិយា

​​ល្អទាំងអស់ឥតទាស់ត្រង់ណា​​ល្អទាំងវាចាទាំងសំដី។

៣​ស្រីខ្មែរមារយាទល្អថ្លាថ្លៃ​​​​រៀបរិកកាយាល្អប្រពៃ

​​ល្អលើសគេ!លើសសាសន៍ដទៃ​ចរិយាឥតបីឥតចន្លោះ។

៤​ស្រីខ្មែរជាស្រីសំដីល្អ​​​​​​ជាគ្រឿងលំអរជាតិឥតខ្ចោះ

​​ល្អគ្រប់ទាំងអស់គ្មានចន្លោះ​​​មិនចេះឡេះឡោះខុសតំរា។

៥​ស្រីខ្មែរសំដីសែនទន់ភ្លន់​​​​ចេះអោនលំទោនរៀបចរិយា

​​រៀបចំសំដីឥតខុសខា​​​​​រៀបរិកវាចារស្រដីចេះក្រែង។

៦​ទៅណាមកណាស្រីខ្មែរចេះ-​​គិតនោះគិតនេះមុនចេញថ្លែង

​​មិនលេងសំដីមិនប្រលែង​​​ស្រីខ្មែរចេះក្រែងនឹងចាសៗ។

៧​តែឥឡូវនេះប្រែអស់ហើយ​​​ស្រីខ្មែរកន្តើយហ៊ានក្រលាស់

​​បែរជាមិនយល់រឹតច្រលាស់​​​លើគេចាស់ៗថាខ្លួនល្អ។

៨​តើទៅឯណាបាត់អស់ហើយ?​​ចរិកដើមឡើយសែនបវរ

​​ឥឡូវស្រីខ្មែរចិត្តដូចថ្ម​​​​​មាត់លឺដល់កលឺទាំងល្វែង។

៩​សំដីដំដៅឥតមានក្រែង​​​​សំដីហ៊ានថ្លែងមិនគិតគេឯង

​​សំដីនេះហៅសំដីល្បែង​​​​សំដីឥតក្រែងប៉ះដល់ញាតិ។

១០​ខុសនឹងសំដីច្បាប់នៃស្រី​​​ខុសនឹងអ្វីៗបានចារទៀត

​​ខុសធ្ងន់សែនធ្ងន់ទលតែញាតិ​​ជេរស្រីឥតមារយាទខុសតំរា។

១១​ថាស្រីខ្មែរមិនសមជាខ្មែរ​​​​លេងសើចប៉ោឡែខុសច្បាប់ចារ

​​ដែលផ្ទុយខុសពីក្បួនតំរា​​​​ច្បាប់ស្រីនោះណាបំភ្លេចអស់៕

Monday, May 19, 2008

*ព្រះរាជពិធីបុណ្យច្រត់ព្រះនង្ក័ល*

​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ជា​រាជ​ប្រវេណី​ម្យ៉ាង​ដែល​ព្រះ​មហាក្សត្រ
ខ្មែរ​ប្រារព្ធ​ធ្វើ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ។
មុន​ពេល​ច្រត់​ព្រះ​នង្គ័ល​៣​ថ្ងៃ​គឺ ថ្ងៃ​១រោច​២រោច​៣រោច​ខែ​ពិសាខ
គេ​ឃើញ​ព្រាហ្មណ៍​រាជ គ្រួ​៥នាក់​ធ្វើ​ហោម​ពិធី​បូជា​ទេវ​រូប​នៅ
ក្នុង​រោង​ពិធី​៥​អន្លើ​នៅ​ទី ព្រះ​ស្រែ​(​ស្រែ​ដែល​ព្រះ​មហាក្សត្រ​ទ្រង់
ច្រត់​ព្រះ នង្គ័ល​ជា​រៀង​រាល់​ឆ្នាំ​)។​លុះ​ដល់​ថ្ងៃ​៤រោច​ខែ​ដដែល​ក្បួន​
ដង្ហែ​ស្តេច​មាឃ​និង​មេហួ​ដែល​ជា​តំនាង​ព្រះ​អង្គ​ព្រម​ទាំង​មន្ត្រី​អ្នក​
ច្រត់​ព្រះ នង្គ័ល​ចេញ​ដំនើរ​ពី​ព្រះ​រាជ​វាំង​ទៅ កាន់​ព្រះ​ស្រែ។
​​ស្េតច​មាឃ​ជិះ​គ្រែ​ស្នែង​ឯ​មេ​ហួ​ជិះ​អង្រឹង​ស្នែង​ដែល​មាន​អ្នក​
សែង​៤​នាក់​អ្នក​បាំង​ក្លស់​ដូច​ស្តេច​មាឃ​ដែរ​ព្រម​ទាំង​មាន​មន្ត្រី​
ព្រះ​បរម​រាជ​វាំង​ជា​ច្រើន​នាក់​ទៀត​នៅ ហែ​ហម​តាម​ពី ក្រោយ​ផង​ដែរ។
​​ក្នុង​ពេល​នោះ ដែរ​គេ​ទឹម​គោ​ឧសភរាជ​៣​នឹម​ត្រៀម​ចាំ​នៅ ខាង​មុខ
រោង​ពិធី។​ពេល​ព្រឹក​ម៉ោង​ប្រាំ​ពីរ​កន្លះ​គេ​ចាប់​ផ្តើម​ដោះ​គោ​ឧសភរាជ
ចេញ ពី​នឹម​រួច​ផ្សង​ដោយ​អោយ​បរិភោគ​អាហារ​៧​មុខ​គឺ​គ្រាប់​ស្រូវ​១តុ
គ្រាប់​សន្តែក​១តុ​គ្រាប់​ពោត​១តុ​គ្រាប់​ល្ង​១តុ​ស្មៅ​ស្រស់​១តុ​ស្រា​១តុ
នឹង​ទឹក​១តុ។
​​បើ​គោ​ឧសភរាជ ស៊ី​ស្មៅ​ទំនាយ​ទាយ​ថា​នឹង​កើត​ជំងឺ​គោ។
បើ​គោ​ឧសភរាជ​ផឹក​ស្រា​នោះ​ទំនាយ​ទាយ​ថា​នឹង​កើត​មាន​មនុស្ស​
ពាល​ចោរ​លួច​ប្លន់​ជា​ច្រើន។​បើ​គោ​ឧសភរាជ​ស៊ី​អ្វី​ក្រៅ ពី​របស់
ទាំង​ពីរ​ខាង​លើ​នោះ​ទំនាយ​ទាយ​ថា​សំបូរ​ផល​ដំនាំ​យ៉ាង​ច្រើន​នៅ​
ក្នុង​ប្រទេស​យើង។​ក្រោយ​មក​ស្តេច​មាឃ​និង​មេហួ​ថ្វាយ​បង្គំ​ទេវ​រូប
នៅ ក្នុង​រោង​មណ្ឌល​ទិស​ខាង​កើត​ដោយ​មាន​ពួក​បា​គូ​ផ្លុំ​ស័ង្ខ​ឯ​ព្រាហ្មណ៍​រាជ​គ្រូ​ប្រោះ​ព្រំ​ទឹក​មន្ត​អោយ​ពរ​ជ័យ​ដល់​ស្តេច​មាឃ​និង​
មេហួ​ជា​កិច្ច​បញ្ចប់​ពិធី។

​​